(ព្រះសីហនុ)៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានគូសបញ្ជាក់ថា ការដឹកនាំអ្នកសារព័ត៌មានជាង៦០រូប មកពីជាង៣០ស្ថាប័ន ចុះផលិតព័ត៌មានក្នុងខេត្តព្រះសីហនុ ដើម្បីផ្សាយព័ត៌មានពិតពីសក្តានុពលខេត្តនេះ និងទាក់ទាញវិនិយោគិន។
លោក ពុយ គា ពេលនេះ បាន និងកំពុងដឹកនាំអ្នកសារព័ត៌មានជាង៣០ស្ថាប័ន ចុះបំពេញបេសកកម្មផលិត និងផ្សព្វផ្សាយព័ត៌មានក្នុងខេត្តព្រះសីហនុ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងកិច្ចសម្ភាសជាមួយ Fresh News លោក ពុយ គា បានមានប្រសាសន៍ថា ដោយសារមានអ្នកសារព័ត៌មានមួយចំនួន មិនថាក្នុងស្រុក និងក្រៅស្រុក បានផ្សព្វផ្សាយពីសកម្មភាពអវិជ្ជមានពីខេត្តព្រះសីហនុ ខណៈដែលរាជរដ្ឋាភិបាល អភិបាលខេត្ត រដ្ឋបាលខេត្ត បានធ្វើការបញ្ជាក់ថា បច្ចុប្បន្ននេះមានភាពល្អប្រសើរហើយ។ ដូច្នេះយើងចង់ផ្សព្វផ្សាយអំពីភាពល្អប្រសើររបស់ខេត្តនេះឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើការទាក់ទាញវិនិយោគិន ក៏ដូចជាផ្ដល់ទំនុកចិត្តដល់វិនិយោគិនផងដែរ៕
សូមស្តាប់កិច្ចសម្ភាសជាមួយ លោក ពុយ គា ដូចតទៅ៖