(បាត់ដំបង)៖ បេក្ខជនអាហារូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ស្នើសុំសិក្សានៅខេត្តបាត់ដំបង-បន្ទាយមានជ័យ ទទួលការណែនាំការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត ដើម្បីងាយស្រួលដល់ពួកគេក្នុងការបំពេញសំណើសុំអាហារូបករណ៍ ក៏ដូចជាតាមដានព័ត៌មានផ្សេងៗពាក់ព័ន្ធអាហារូបករណ៍។
ការបង្ហាញនេះនេះ ធ្វើឡើងនារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដោយក្រុមការងារអាហារូបករណ៍ អ.ម.ត រាជធានីភ្នំពេញ-បាត់ដំបង-បន្ទាយមានជ័យ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក លឹម គុណវុឌ្ឍ ប្រធានក្រុមការងារអាហារូបករណ៍ អ.ម.ត ខេត្តបាត់ដំបង-បន្ទាយមានជ័យ និងលោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង៕