(កំពង់ឆ្នាំង)៖ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលរលាប្អៀរ ដោយមានការសហការមួយអាជ្ញាធរ ឃុំគោកបន្ទាយ ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកបន្ទាយ អាជ្ញាធរភូមិកន្លែងភេ និងប្រជាការពារភូមិដោយប្រើមធ្យោបាយម៉ូតូចំនួន១០គ្រឿង កម្លាំងសរុបចំនួន១៦នាក់ បានចុះប្រត្តិបតិការបង្រ្កាបបទនេសាទ នៅក្នុងភូមិសាស្ត្រ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ដែលក្រុមជនខិលខូចបានធ្វើការនេសាទដោយប្រើឧបករណ៍របាំងលូស្បៃមុងដាក់កាត់ផ្ជិតព្រែក នៅចំណុចព្រែករំលេច ស្ថិតក្នុងភូមិកន្លែងភេ ឃុំគោគបន្ទាយ ស្រុករលាប្អៀរ។
ការដាក់របាំងផ្ជិតព្រែក គឺជាបទល្មើសដែលមិនអាចលើ លែងឲ្យបានឡើយ ដោយសារតែព្រែកស្ទឹង អូរ ប្រឡាយ ជ្រលង គឺជាផ្លូវដ៏សំខាន់សម្រាប់ត្រីធ្វើចរាចរណ៍ចុះឡើង ជាពិសេសគឺនៅរដូវសម្រកនេះ ទឹកតាមបឹងបួរ ទីវាលទំ នាបផ្សេងៗត្រូវហូរចូលបឹងទន្លេសាបវិដោយឡែកហ្វូងត្រីក៏ត្រូវបណ្ដើរកូនចុះមករកទីទឹកជ្រៅ សម្រាប់ជ្រនកោនផងដែរ។
បន្ទាប់ពីក្រុមចម្រុះបានពិនិត្យជាក់ស្តែងពាក់ព័ន្ធនឹងបទល្មើសនេសាទដាក់របាំងស្បៃមុងភ្ជិតព្រែកខាងលើនេះ សមត្ថកិច្ចចម្រុះបានឯកភាពគ្នាធ្វើការរុះរើនិងបំផ្លាញចោល នូវឧបករណ៍នេសាទខុសច្បាប់នៅនិងកន្លែង ជាលទ្ធផលកម្លាំងចម្រុះបានរុះរើ និងកម្ទេចចោលរបាំងលូស្បៃមុង១ករណី ចំនួន៨កន្លែងប្រវែង៤០ម៉ែត្រ លូស្បៃមុងចំនួន៨មាត់បង្គោលចំនួន២៤ដើម និងចាក់លែងត្រីចម្រុះចំនួន ២០០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញផងដែរ។
លោក លី ឡា បានឲ្យដឹងថា ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងទាំងពេលកន្លងមក ទាំងនៅពេលបច្ចុប្បន្ន គឺបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពបទល្មើសនេសាទខុស ច្បាប់ ដែលបង្កឡើងដោយជនខិលខូចមួយចំនួនតូច ដោយពួកគាត់មិនស្ដាប់តាមការអប់រំណែនាំរបស់មន្ត្រីជំនាញ ដែលតែងចុះផ្សព្វផ្សាយអប់រំតាមបណ្ដាស ហគមន៍នេសាទនៅគ្រប់មូលដ្ឋាន និងជារៀងរាល់ឆ្នាំ អំពីច្បាប់ស្ដីពីជលផល ពិសេសគឺការនេសាទដោយប្រើប្រាស់នូវឧបករណ៍ស្បៃមុង។
លោក លី ឡា ក៏បានអំពាវនាវដល់ប្រជានេសាទទាំងអស់សូមអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញឲ្យបានត្រឹមត្រូវចំពោះការនេសាទ និងសូមកុំប្រើឧបករណ៍ណាដែលច្បាប់ហាមឃាត់ ដោយសូមអនុវត្ត ទៅតាមការអប់រំណែរបស់មន្ត្រីជំនាញស្ដីពីជល ផល។ មន្ត្រីជំនាញជលផលក៏និងចូលរួមសហការជាមួយរាល់បណ្ដាប្រជាពលរដ្ឋ អ្នកសារព័ត៌មាន មន្ត្រីរាជការ ដែលបានសហការ និងផ្ដល់ព័ត៌មានអំពីសកម្មភាពបទល្មើសនេសាទ នៅគ្រប់ពេលវេលា។
លោកនាយខណ្ឌរដ្ឋបាលជលផលក៏បានថ្លែងអំណរគុណដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក តាមបណ្ដាស្រុកពាក់ព័ន្ធដែលតែងចូលរួមសហការជាមួយមន្ត្រីជំនាញរដ្ឋបាលជលផល ក្នុងការចុះបង្ក្រាបនូវរាល់ សកម្មភាព បទល្មើសនេសាទ ទាំងពេលកន្លងមក និងពេលបច្ចុប្បន្ននេះផងដែរ៕