(ភ្នំពេញ)៖ សារមន្ទីរជាតិ នឹងរៀបចំបាឋកថាសាធារណៈ ដោយមានការចូលរួមពីវាគ្មិនលោក ប្លែស គីលីយ៉ង សហប្រធានសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ ក្រោមប្រធានបទ «ប្រវតិ្តសេដ្ឋកិច្ច និងរូបិយវត្ថុសង្ខេបនៃប្រទេសកម្ពុជា»

បាឋកថានេះ នឹងផ្តោតសំខាន់លើប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុនៃប្រទេសកម្ពុជាក្នុងរយៈពេល ២០០០ឆ្នាំ ជាពិសេសទំនាក់ទំនងរវាងនយោបាយ សេដ្ឋកិច្ច រូបិយវត្ថុ និងអធិបតិយ្យភាព។

បាឋកថានេះ នឹងរៀបចំធ្វើឡើងនៅថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ វេលាម៉ោង ១៤៖០០រសៀល តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ របស់សារមន្ទីរជាតិកម្ពុជា៕