(ភ្នំពេញ)៖ កុមារជនជាតិដើមភាគតិចព្នង២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីមន្ទីរពេទ្យកុមារជាតិរាជធានីភ្នំពេញ ទទួលបានថវិការឧបត្ថម្ភពីក្រុមការងារសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ខេត្តមណ្ឌលគិរី។
កុមារជនជាតិដើមភាគតិចព្នងទាំង២នាក់នេះ ជាក្មេងកំព្រាឪពុក ហើយជាគ្រួសារទីទាល់ក្រ រស់នៅភូមិអញ្ជ័រ ឃុំសុខសាន្ត ខេត្តមណ្ឌលគិរី ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ។
ថវិកាទាំងនេះបានពីការចូលរួមបរិច្ចាគដោយក្រុមមន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងពីសប្បុរសជនមួយចំនួនទៀត ដែលមានចំនួនសរុប១៣៥០,០០០រៀល។ ការប្រគល់ថវិកាឧបត្ថម្ភនេះធ្វើឡើង នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ តំណាងដោយលោក ឯម សុភ័ក្រ្ត អត្តលេខ 0088 មន្រ្តី អ.ដ.ក.។
លោក ឯម សុភ័ក្រ្ត ថ្លែងទៅកាន់ក្រុមគ្រួសារ និងកុមារា-កុមារីទាំង២នាក់ថា ថវិកាដែលបានផ្តល់ជូននេះ គឺធ្វើឡើងក្នុងកាយវិការអាណិតស្រឡាញ់ ការពារថែរក្សារបងប្អូនជនជាតោដើមភាគតិច ម៉្យាងវិញទៀតដ្បិតថាថវិកានេះ មិនច្រើនតែវាក៏អាចជួយសម្រាលក្នុងគ្រានេះបានមួយរយ:ដែរ។
សូមបញ្ជាក់ថា កុមារាកុមារីនេះបានឈឺកាល់ពីចុងខែតុលា ឆ្នាំ២០២៤ ឪពុកម្តាយបានយកកូនមកព្យាបាលនៅមន្ទីរពេទ្យកុមាជាតិ ពេលមកដល់ពេទ្យនោះឪពុកក៏មានជំងឺ ហើយក៏យកទៅព្យាបាលជំងឺនៅពេទ្យព្រះកុសមៈ បាន២-៣ថ្ងៃក៏ស្លាប់ទៅ៕