(កំពត)៖ ព្រឹត្តិការណ៍បុណ្យសមុទ្រនៅខេត្តកំពត ដែលរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនោះ បានទាក់ទាញប្រជាពលរដ្ឋនិងភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្តប្រមាណជិត៤០ម៉ឺននាក់ ក្នុងនោះក៏មានភ្ញៀវទេសចរបរទេសជាង៣ពាន់នាក់ដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ។

សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា «ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ នៅលើទឹកដីខេត្តកំពត រយៈពេល៣ថ្ងៃនោះ មានប្រជាពលរដ្ឋនិងភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្តសរុបចំនួន ៣៨៩,១៦៨នាក់ ក្នុងនោះមានទេសចរជាតិចំនួន ៣៨៥,៥៥៣នាក់ កើនឡើង ៤៤.៧% ទេសចរបរទេសចំនួន ៣,៦១៥នាក់ កើនឡើង ១០៧.៤% ធៀបនឹងពិធីបុណ្យសមុទ្រឆ្នាំ២០២៣»

ខាងក្រោមនេះជាខ្លឹមសារលម្អិតក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍៖