(ភ្នំពេញ)៖ មជ្ឈមណ្ឌលស្រាវជ្រាវអាស៉ី នៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានបើកសន្និសីទអន្តរជាតិប្រចាំឆ្នាំ លើកទី១៩ ស្ដីពី «តម្លៃវប្បធម៌ឥណ្ឌូប៉ាស៉ីហ្វិក៖ វប្បធម៌សន្តិភាពក្នុងយុគសម័យបច្ចេកវិទ្យា និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ»។
សន្និសីទអន្តរជាតិនេះបានប្រព្រឹត្តទៅនៅរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ដោយមានការចូលរួមពីវាគ្មិនជាតិ និងអន្តរជាតិជាច្រើន ហើយឧបត្ថម្ភដោយវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ៕