(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានប្រកាសទទួលស្គាល់ក្រុមហ៊ុន ផារ៉ាដាយ ប្រផឹធី វ៉ាលូអេសិន អេនធើប្រាយ ឯ.ក (PARADISE PROPERTY VALUATION ENTERPRISE CO., LTD.) ជាក្រុមហ៊ុនទី១៧ ធ្វើជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច ដោយបានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់ស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមានក្នុងវិស័យបរធនបាលកិច្ច៕