(ភ្នំពេញ)៖ លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និងលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំបើកកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្ដិទី៤ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ដោយមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក លោកស្រីអភិបាលរងខណ្ឌ ចៅសង្កាត់ទាំង០៧ និងមន្ដ្រីពាក់ព័ន្ធ និងលោកប្រធានផ្សារទាំង២។

កិច្ចប្រជុំនេះមានរបៀបវារៈកិច្ចប្រជុំចំនួន ៦ ដូចជា៖

១៖ ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៤។

២៖ ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ទិសដៅការងារខែធ្នូ ឆ្នាំ២០២៤ របស់ខណ្ឌបឹងកេងកង។

៣៖ ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដល់មន្ត្រីរាជការ បុគ្គលិក ប្រចាំខែវិច្ឆិកា របស់រដ្ឋបាលខណ្ឌបឹងកេងកង។

៤៖ ពិនិត្យ និងអនុម័ត សេចក្តីព្រាងសៀវភៅកម្មវិធី វិនិយោគ បីឆ្នាំរំកិល(២០២៥-២០២៧។

៥៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងផែនការថវិកាឆ្នាំ២០២៥។

៦៖ បញ្ហាផ្សេងៗ។