(បាត់ដំបង)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគាអភិវឌ្ឃន៍ជនបទ និងកសិកម្ម ជាសមាជិកគណៈកម្មាធិកាកណ្តាល និងជាសមាជិកយុវជនថ្នាក់កណ្តាលប្រជាជនកម្ពុជា និង លោក សុខ លូ អភិបាលខេត្តបាត់ដំបង សមាជិកគណៈកម្មាធិកាកណ្តាលនិងជាប្រជាជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីបើកសិលាស្តីពី ការត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី។

ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ដែលមានការចូលរួមដោយ លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការងគណៈកម្មាធិកាវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍជនបទ និងកសិកម្ម ជាសមាជិកគណៈកម្មាធិកាកណ្តាល និងជាសមាជិកយុវជនថ្នាក់កណ្តាលអ្នកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្ត ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំង លោក លោកស្រីជាពាណិជ្ជករ អាជីវករ សហគ្រិន និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅសាលប្រជុំសណ្ឋាគារក្លាសស៊ី ក្រុងបាត់ដំបង។

នាឱកាសលោក សុខ លូ បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមជាកិត្តិយសក្នុងសិក្ខាសិលាស្តីពី ការត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី ដែលផ្តួចផ្តើមរៀបចំឡើង​ដោយក្រុមការងារ​យុវជន​ថ្នាក់កណ្តាលផ្នែកសហគ្រិនវ័យក្មេង នាឱកាសនេះ។

ក្នុងនាមគណៈអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង លោកបានសម្តែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកអគ្គនាយក​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាតំណាងផ្នែកសហគ្រិនវ័យក្មេងនៃយុវជនថ្នាក់កណ្ដាល និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់សមាគមសហគ្រិនវ័យ​ក្មេងកម្ពុជា ដែលបានខិតខំផ្ដល់ឱកាស​ឲ្យសហគ្រិនវ័យក្មេង ត្រៀមខ្លួនចាប់យកអាជីវកម្មថ្មី​ទៅតាមមុខជំនួញរបស់ខ្លួន ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅក្នុងគ្រួសារ និងចូលរួមអភិវឌ្ឍន៍សង្គមជាតិ​ក្នុងគោលដៅ​ធ្វើឲ្យប្រសើរឡើ​នៅកំណើនសេដ្ឋកិច្ច ព្រមទាំងបាន​បង្កើតការងារ​ជូនប្រជាពលរដ្ឋ រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោក សុខ លូ បានបន្ថែមថា ខេត្តបាត់ដំបងយើងមានសក្តារនុពលច្រើន និងជាខេត្តមួយដែលមានការផលិតច្រើនលើផ្នែកកសិកម្ម ដូច្នេះទើបត្រូវការ ការកែច្នៃផលិតផលកសិកម្មទាំងនោះ ដើម្បីអាចនាំ
ចេញទៅក្រៅប្រទេសដើម្បីជំរុញកំណើនសេដ្ឋកិច្ចខេត្ត ដូចនេះយើងត្រូវការអ្នកវិនិយោគច្រើន ដើម្បីបង្កើនទីផ្សារនាំចេញផលិតផលទៅលក់នៅក្រៅប្រទេស។

លោកបានបន្តថា សិក្ខាសិលាតម្រង់ទិសសហគ្រិនវ័យក្មេងនេះ និងជួយបង្កើនចំណេះដឹងបន្ថែមទៀតដល់សហគ្រិនថ្មី នឹងអាចជួយបង្កើនការវិនិយោគលើផ្នែកផ្សេងៗដែលខេត្តបាត់ដំបងយើងត្រូវការ ដើម្បីដោះស្រាយបញ្ហាអាជីវកម្ម និងជួយបង្កើនសេដ្ឋកិច្ចខេត្តអោយកាន់តែខ្លាំងក្លា និងដើម្បីជួយរួមចំណែកបង្កើនចំណូលជូនបងប្អូនប្រជាពលរដ្ឋយើងអោយបានកាន់តែច្រើន៕