(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្ដីប្រកាសព័ត៌មានរួមពីលទ្ធផលនៃកិច្ចប្រជុំត្រី-វិស័យលើកទី៣ ស្ដីពីកសិកម្ម-ទឹក-ជនបទ។
សូមជម្រាបថា កិច្ចប្រជុំអន្តរក្រសួងខាងលើនេះធ្វើឡើងនារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាពលោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន លោករដ្ឋមន្ត្រី ឌិត ទីណា និងលោករដ្ឋមន្ត្រី ថោ ជេដ្ឋា ដែលបានរួមគ្នាដឹកនាំកិច្ចប្រជុំត្រី-វិស័យលើកទី៣ ស្តីពីកសិកម្ម-ទឹក-ជនបទ ដើម្បីពិនិត្យវឌ្ឍនភាពការងារសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ៕
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរួមពីលទ្ធផលនៃកិច្ចប្រជុំត្រី-វិស័យលើកទី៣ ស្ដីពីកសិកម្ម-ទឹក-ជនបទ៖