(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅប្រទេសចិនចំនួន ៨០កន្លែង។

អាហារូបករណ៍នេះ មានថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

កាលបរិច្ឆេទទទួលពាក្យ ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៥៖០០នាទីល្ងាចជាកំហិត។

ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://t.me/+16raByjLcqQ5N2Fl