(ភ្នំពេញ)៖ សកម្មជនពីរនាក់ប្ដីប្រពន្ធ របស់អតីតគណបក្សសង្គ្រោះជាតិ នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក បានភ្ញាក់ខ្លួនដើរចេញពីអតីតបក្សប្រឆាំងមួយនេះ ហើយស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់ងំណាចវិញ។
សកម្មជនពីរនាក់ប្ដីប្រពន្ធនេះ ជាតួអង្គមួយសំខាន់ដែលកន្លងទៅ ធ្លាប់តែដើរបំបែកបំបាក់អ្នកគាំទ្រ និងសកម្មជនគណបក្សប្រជាជនកម្ពុជា នៅរដ្ឋដែលពួកគេរស់នៅ តាមរយៈការផ្ដល់នូវលាបសក្ការៈផ្សេងៗជាដើម។
ជាអ្នកដែលធ្លាប់ប្ដូរផ្ដាច់ជាមួយអតីតបក្សប្រឆាំង លោក ហួត សុវណ្ណ និងប្រពន្ធឈ្មោះ ទី ហ្វីរ៉ូនិច នៅពេលនេះបានដឹងច្បាស់អំពីចេតនាអាក្រក់របស់ក្រុមប្រឆាំង ដែលតែងញុះញង់ឲ្យពលរដ្ឋយល់ច្រឡំប្រឆាំងរាជរដ្ឋាភិបាល និងងាកមកសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
លោក ហួត សុវណ្ណ និងលោកស្រី ទី ហ្វីរ៉ូនិច បានស្នើសុំយ៉ាងទទូចដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីពួកគេមានឱកាសចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា និងដើម្បីមានឱកាសចូលរួមជួយជាតិ និងប្រជាជនតាមគ្រប់មធ្យោបាយ។
សូមស្ដាប់ការលើកឡើងរបស់ លោក ហួត សុវណ្ណ និងលោកស្រី ទី ហ្វីរ៉ូនិច៖