(កំពត)៖ ក្រុមការងារ និងនិស្សិតអាហារូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បាននាំយកសម្ភារ និងបរិក្ខារសិក្សាមួយចំនួនទៅជូនបណ្ណាល័យនៃវិទ្យាល័យទូកមាស ស្ថិតនៅស្រុកបន្ទាយមាស ខេត្តកំពត សម្រាប់សិស្សានុសិស្សធ្វើការសិក្សាស្រាវជ្រាវបន្ថែម។
សម្ភារ និងបរិក្ខារ ត្រូវបានយកទៅប្រគល់សាលានាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។ សម្ភារ និងបរិក្ខារសិក្សា មានដូចជា កុំព្យូទ័រ ម៉ាស៊ីនព្រីនឯកសារ សៀវភៅ និងធ្នើរសម្រាប់ដាក់សៀវភៅ ៕