(ភ្នំពេញ)៖ លោកស្រី ខា ឡេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួងពាណិជ្ជកម្ម បានដឹកនាំអ្នកជំនាញប្រមាណ៣០រូប ចុះសិក្សាស្រាវជ្រាវលើការងារពាណិជ្ជកម្មនៅក្នុង​ប្រទេសចិន។

ការសិក្សាស្រាវជ្រាវនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។ ការងារដែលនឹងត្រូវ​សិក្សាស្រាវជ្រាវនេះ រួមមាន៖ ការលើកកម្ពស់ការកែច្នៃផលិតផលដើម្បីបង្កើនតម្លៃបន្ថែម, ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចិន និងតួនាទីស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធក្នុងការជំរុញវិនិយោគ និងពាណិជ្ជកម្ម។

តាមរយៈការសិក្សាស្រាវជ្រាវនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកដល់ការធ្វើពិពិធកម្មទីផ្សារ និងការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ចិន ឱ្យកាន់តែល្អប្រសើរថែមទៀត៕