(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យលោក ឡេ ហាយជុង សមាជិកគណៈលេខាធិការមជ្ឈិមបក្ស ប្រធានគណៈទាក់ទងបរទេស នៃកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមាន៧មករា៕