(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អតីតស្ថាបនិកវិទ្យុអាស៊ីសេរី និងជាអ្នកសារព័ត៌ជិត៤០ឆ្នាំមកហើយ បានលើកឡើងថា បើសិនជាមនុស្សយើងពុលចំណីអាចស្លាប់តែមនុស្សម្នាក់ប៉ុណ្ណោះ ប៉ុន្តែបើសិនជាពុលព័ត៌មានវិញគឺអាចធ្វើឱ្យមនុស្សជាច្រើននាក់ស្លាប់ក៏ថាបាន។
ការបញ្ជាក់របស់លោក ម៉ារ យ៉ារិទ្ធិ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅជុំវិញប្រធានបទ «វិជ្ជាជីវៈសារព័ត៌មានក្រោមឥទ្ធិពល នៃមនោគមន៍វិជ្ជានយោបាយជ្រុលនិយម»។
ក្នុងនាមជាអ្នកសារព័ត៌មានជើងចាស់មួយរូប លោក ម៉ារ យ៉ារិទ្ធិ បានផ្ញើសារទៅកាន់អ្នកសារព័ត៌មានជំនាន់ក្រោយឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការអនុវត្តវិជ្ជាជីវៈរបស់ខ្លួន។ ការផ្សាយនូវព័ត៌មានពិត ព័ត៌មានត្រង់ គឺអាស្រ័យទៅលើប្រភព បើសិនជាប្រភពនោះមិនមានប្រវត្តិច្បាស់លាស់ ឬត្រឹមតែជាប្រភពអនាមិក នោះមិនអាចនិយាយថាជាការផ្សាយនូវព័ត៌មានពិត ឬព័ត៌មានត្រង់បានឡើយ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖