(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានជំរុញនិងលើកទឹកចិត្ត ដល់មន្រ្តីរាជការជាពិសេសបណ្ដាអ្នកនាំពាក្យក្រសួងស្ថាប័នរដ្ឋទាំងអស់ ឱ្យយកការពិតដែលរដ្ឋាភិបាលបានធ្វើ និងអភិវឌ្ឍប្រទេសមកឆ្លើយតប ជាមួយព័ត៌មានក្លែងក្លាយ និងបំផ្លើសបំភ្លៃពីក្រុមជ្រុលនិយមមួយក្ដាប់តូច ដែលតែងតែវាយប្រហាររដ្ឋាភិបាល។

ការលើកឡើងរបស់ប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាលបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាកម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ លើប្រធានបទ «វិជ្ជាជីវៈសារព័ត៌មានក្រោមឥទ្ធិពល នៃមនោគមន៍វិជ្ជានយោបាយជ្រុលនិយម»

បើតាមការបញ្ជាក់ពី លោក ប៉ែន បូណា មានរឿងរ៉ាវការពិតច្រើនណាស់ដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដឹកនាំប្រទេស ឱ្យមានការរីកចម្រើន ដូច្នេះការពិត គឺជាពន្លឺ ដែលបំផ្លាញចោលព័ត៌មានក្លែងក្លាយ និងបំភ្លើសបំភ្លៃជ្រុលនិយមទាំងនោះ។

សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖