(ភ្នំពេញ)៖ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) បានបញ្ជាក់ថា ការបង្ហោះផ្សាយថាអតីតកងទ័ពចំនួន ១៨គ្រួសារ រៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់ត្រូវបានផ្សាយឡើងវិញ។
លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) សូមអំពាវនាវ បងប្អូនប្រជាពលរដ្ឋ កុំយល់ច្រឡំ និងសូមឈប់បន្តផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មានចាស់នេះទៀត៕