(ភ្នំពេញ)៖ គណនីតេឡេក្រាមរបស់លោក ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានជនអនាមិកលួច (Hack) យកទៅគ្រប់គ្រង នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ។

ឆ្លើយតបនឹងបញ្ហានេះ លោក ម៉ក់ ជីតូ បានដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ។

ជាមួយគ្នាលោក ម៉ក់ ជីតូ សូមអំពាវនាវដល់បងប្អូនដែលមានទំនាក់ទំនងជាមួយលោក សូមមេត្តាប្រុងប្រយ័ត្នការចាញ់បោកផ្សេងៗ៕