(ភ្នំពេញ)៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានលើកឡើងថា ឆ្នាំ២០២៤ ជាឆ្នាំប្រពៃល្អថ្លៃថ្លាដែលប្រជាជននៃប្រទេសយើងទាំងពីរ បានទទួលអំណរពេញ១ឆ្នាំ នូវសកម្មភាពដ៏ច្រើនលើសលុប នៃការផ្លាស់ប្ដូរយ៉ាងផុលផុស នៃទំនាក់ទំនងប្រជាជន និង ប្រជាជន កម្ពុជា-ចិន ដែលជាការឆ្លុះបញ្ចាំង នូវភាពកាន់តែរឹងមាំខ្លាំងឡើង នៃទំនាក់ទំនងដែកថែបរវាងកម្ពុជានិងចិន ហើយក៏ជាការរំលេចពីមរតក នៃទំនាក់ទំនងជាប្រពៃណី រវាងប្រជាជាតិយើងទាំងពីរ ដែលមានអាយុលើសពី២០០០ឆ្នាំថែមទៀតផង។

សំឡេង៖ «ឆ្នាំ២០២៤ ជាឆ្នាំប្រពៃល្អថ្លៃថ្លាដែលប្រជាជននៃប្រទេសយើងទាំងពីរ បានទទួលអំណរពេញ១ឆ្នាំ នូវសកម្មភាពដ៏ច្រើនលើសលុប នៃការផ្លាស់ប្ដូរយ៉ាងផុលផុស នៃទំនាក់ទំនងប្រជាជន និង ប្រជាជន កម្ពុជា-ចិន ដែលជាការឆ្លុះបញ្ចាំង នូវភាពកាន់តែរឹងមាំខ្លាំងឡើង នៃទំនាក់ទំនងដែកថែបរវាងកម្ពុជានិងចិន ហើយក៏ជាការរំលេចពីមរតក នៃទំនាក់ទំនងជាប្រពៃណីរវាងប្រជាជាតិយើងទាំងពីរ ដែលមានអាយុលើសពី២០០០ឆ្នាំ ថែមទៀតផង។

ជាង១៥លាននាក់របស់កម្ពុជា និងជាង១ពាន់៤រយលាននាក់របស់ចិន ពីថ្នាក់ដឹកនាំដល់ប្រជាជនទូទៅ ពីទីក្រុងដល់ជនបទ ពីទីផ្សារដល់ជនបទដាច់ស្រយាល ពីប្រជាជនវ័យចំណាស់ដល់កុមារ បានវិញត្របាញ់ចូលគ្នា ដោយទាំងអស់គ្នា សុទ្ធសឹងបានដក់ជាប់នូវសកម្មភាពនៃការផ្លាស់ប្ដូររវាងប្រជាជនកម្ពុជា និងប្រជាជនចិន។»

លោកបណ្ឌិតបញ្ជាក់ថា ពីមួយជំនាន់ទៅមួយជំនាន់ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ មិត្តភាពនៃប្រទេសយើងទាំងពីរ កាន់តែរឹងមាំ ដែលជាការរំលេចឱ្យឃើញនូវគំរូភាពដ៏ល្អប្រសើរ នៃទំនាក់ទំនងដែលប្រសូតចេញពីទំនាក់ទំនង ដែលតែងបានតម្កល់យក នូវភក្ដីភាព សមភាព និងឈ្នះ-ឈ្នះ ធ្វើជាមូលដ្ឋាន៕

វិទ្យុមិត្តភាពកម្ពុជាចិន