(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោក ឡាវ វ៉ាន់ ប្រធានកា​រិ​យា​ល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគមអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានរៀបចំសិក្ខាសាលា​តម្រង់​ទិសដល់សិស្ស-និស្សិតចំនួនប្រមាណ ១០០នាក់ ដែលបានដាក់ពាក្យ​ស្នើសុំ​អាហា​រូបករណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅបន្តការសិក្សានៅចិន ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

សិក្ខាសាលានេះធ្វើឡើងតាមប្រព័ន្ធ Zoom Meeting។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង តម្រង់ទិសដល់សិស្ស-និស្សិតឱ្យយល់កាន់​តែច្បាស់​អំពីការដាក់ពាក្យស្នើសុំអាហារូបករណ៍, ការរៀបចំឯកសារចាំបាច់មួយចំនួន, ដំណើរការជ្រើសរើស និងការត្រៀមខ្លួនទៅបន្តការសិក្សានៅប្រទេសចិន៕