(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែង​របស់​មន្ដ្រីជំនាញ អាជ្ញាធរ​ពាក់ព័ន្ធ ក្នុងការបង្រ្កាបបទល្មើសនេសាទគ្រប់ប្រភេទ ជាមូលហេតុដែលធ្វើឲ្យទិន្នផល​ត្រី​កើនឡើងច្រើនគួរឱ្យកត់សម្គាល់នាឆ្នាំនេះ។

មិនត្រឹមតែប៉ុណ្ណោះ ការងារ​អភិរក្ស​ធនធានជលផល និងធនធានកម្រទឹកសាប និងសមុទ្រ ក៏ទទួល​​បានលទ្ធផលជាវិជ្ជមានផងដែរ តាមរយៈការវិលត្រលប់មកវិញនូវអណ្តើកហ្លួង ផ្សោតទន្លេមេគង្គ ផ្សោតឃ្លៀច ផ្សោតផ្កាឈូក ជ្រូកទឹកជាដើម ដែលសុទ្ធសឹងតែជាធនធានជលផលកម្រ និងខ្លះកំពុងរងគ្រោះជិតផុតពូជ៕