(ភ្នំពេញ)៖ បុរសម្នាក់មានបញ្ហាខួរក្បាល បានបាត់ខ្លួនចេញពីផ្ទះនៅម្ដុំបឹងកេងកង រយៈពេល១០ថ្ងៃហើយ ពោលតាំងពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ រហូតមកដល់ពេលនេះមិនទាន់ឃើញត្រឡប់មកវិញ។
បុរសដែលក្រុមគ្រួសារកំពុងស្វែងរកគ្រប់ច្រកល្ហក់តែគ្មានដំណឹងនេះ ឈ្មោះ បួរ រស្មី អាយុ៣៧ឆ្នាំ។ ក្រុមគ្រួសារបានបញ្ជាក់ថា មានគេធ្លាប់ឃើញគាត់នៅម្ដុំវត្តស្រះចក ស្ថិតក្នុងខណ្ឌដូនពេញ ប៉ុន្ដែពេលក្រុមគ្រួសារទៅដល់ស្រាប់តែគាត់ផ្លាស់ទីបាត់ទៀត។
បើតាមការរៀបរាប់អំពីអាការៈជំងឺ គឺគាត់មានបញ្ហាច្រមុះធ្ងន់ធ្ងរ ហើយរាលដាលដល់ក្បាល និងធ្លាប់ប្រើប្រាស់ថ្នាំជាប្រចាំ ប៉ុន្ដែក្រោយមកក៏ផ្អាកប្រើមួយរយៈរហូតមកដល់ថ្ងៃបាត់ខ្លួនតែម្ដង។
ប្រសិនបើមានប្រជាពលរដ្ឋណាប្រទះឃើញបុរសដែលមានភិនភាគដូចក្នុងរូបខាងក្រោម សូមធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទរបស់ក្រុមគ្រួសារ 086 673 566៕