(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ​ ឆ្នាំ២០២៤​នេះ រដ្ឋបាលខេត្តសៀមរាប ដែលមានក្រុមការងារបានរៀបចំបុណ្យបង្ហេីរខ្មែរឯកខ្មែរ​ និងខ្លែងសេរី បានរៀបចំទីតាំងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់)​ ដេីម្បីត្រៀមប្រកួតខ្លែងខ្មែរឯកខ្មែរ​ និងខ្លែងសេរី ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ​ ចាប់ពីថ្ងៃទី២៧​ ដល់ថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០២៤។

សូមបញ្ជាក់ថា​ ការប្រកួតខ្លែងឯកខ្មែរ​ និងខ្លែងសេរីនេះ​ ត្រូវពិនិត្យលេី​ បច្ចេកទេសហោះ ខ្ពស់ល្អ ខ្លែងអត់រេ​ សោភ័ណភាពខ្លែង​ និងការក្រវីឯក​ និងតម្រូវឱ្យមានគ្នា ៣នាក់​ មានអ្នករត់ខ្សែ មានអ្នកកាន់កន្ទុយ និងកាន់ខ្លែង។

រដ្ឋបាលខេត្តសៀមរាប​ បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ​ អន្តរជាតិអញ្ជេីញចូលរួមឱ្យបានច្រេីនកុះករ។
សម្រាប់កម្មវិធី ដូចមានភ្ជាប់មកជាមួយនេះ៖