(ភ្នំពេញ)៖ តាមរយៈសេចក្តីថ្លែងនៃច្បាប់ថវិកា ឆ្នាំ២០២៥ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបផ្សព្វផ្សាយក្នុងសប្តាហ៍នេះបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តដំឡើងប្រាក់បំណាច់ ជូនក្រុមប្រឹក្សារាជធានីខេត្ត-ស្រុក និងឃុំ មន្ត្រីភូមិ នៅដើមឆ្នាំ២០២៥។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ប្រាក់បំណាច់របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ នឹងត្រូវដំឡើងជូនដោយគិតអនុវត្តសម្រាប់រយៈពេល១២ខែ គឺពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៥ ដូចខាងក្រោម៖

* ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត នឹងត្រូវបានដំឡើងពី ១ ៦៥០ ០០០រៀល នៅឆ្នាំ២០២៤ ទៅដល់១ ៦៨៥ ០០០រៀល នៅឆ្នាំ២០២៥
* សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត នឹងត្រូវបានដំឡើងពី ១ ២៤៥ ០០០រៀល នៅឆ្នាំ២០២៤ ទៅដល់១ ២៨០ ០០០រៀល នៅឆ្នាំ២០២៥។

* ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នឹងត្រូវបានដំឡើងពី១ ៣៦៥ ០០០រៀល នៅឆ្នាំ២០២៤ ទៅដល់១ ៣៩៥ ០០០រៀល នៅឆ្នាំ២០២៥

* សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នឹងត្រូវបានដំឡើងពី១០២០ ០០០រៀល នៅឆ្នាំ២០២៤ ទៅដល់១ ០៥០ ០០០រៀល នៅឆ្នាំ២០២៥។

* មេឃុំ ចៅសង្កាត់ នឹងត្រូវបានដំឡើងពី១ ៣២០ ០០០រៀល នៅឆ្នាំ២០២៤ ទៅដល់១ ៣៤៥ ០០០រៀល នៅឆ្នាំ២០២៥

* ជំទប់ទី១ ទី២ ចៅសង្កាត់រងទី១ ទី២ នឹងត្រូវបានដំឡើងពី៩៨០ ០០០រៀលនៅឆ្នាំ២០២៤ ទៅដល់ ១ ០០៥ ០០០រៀល នៅឆ្នាំ២០២៥ ​

* សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នឹងត្រូវបានដំឡើងពី៨៧០ ០០០រៀល នៅឆ្នាំ២០២៤ ទៅដល់៨៩៥ ០០០រៀល នៅឆ្នាំ២០២៥

* មេភូមិ នឹងត្រូវបានដំឡើងពី ៥៥០ ០០០រៀល នៅឆ្នាំ២០២៤ ទៅដល់ ៥៧០ ០០០រៀល នៅឆ្នាំ២០២៥។

* អនុប្រធានភូមិ នឹងត្រូវបានដំឡើងពី៤៣០ ០០០រៀល នៅឆ្នាំ២០២៤ ទៅដល់ ៤៤៥ ០០០រៀល នៅឆ្នាំ២០២៥

* សមាជិកភូមិ នឹងត្រូវបានដំឡើងពី៤០០ ០០០រៀល នៅឆ្នាំ២០២៤ ទៅដល់៤១៥ ០០០រៀល នៅឆ្នាំ២០២៥៕