(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើង ប្រដាប់ដោយកាំបិតផ្គាក់ចំនួន៥នាក់ នៅស្រុកភ្នំស្រួច ដែលរត់ដេញកាប់ប្រហារគ្នា។

បន្ទាប់ពីឃើញវីដេអូរត់ដេញកាប់គ្នានៅតាមបណ្ដាញសង្គ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដឹកនាំដោយលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុក ដើម្បីស្រាវជ្រាវបង្ក្រាប។

ជាលទ្ធផលកម្លាំងជំនាញបានចាប់ខ្លួនក្រុមក្មេងទំនើង ចំនួន៥នាក់ ហើយបានសារភាព​ពួកគេ​ថ​តវីដេអូ​ខ្លីៗ​រួចបង្ហោះតាមបណ្ដា​ញសង្គម​ TikTok ចែកចាយ​ដ​ល់​ក្រុមសមា​ស​ភាពផ្សេង​ទៀ​តឲ្យដឹងថា ក្រុមខ្លួនមានអាវុធ​ និងចង់បង្អួតដល់ដៃគូរផងដែរ​ក្នុងការត្រៀ​ម​ប្រយុទ្ធក្នុងកាលៈទេ​សៈណាមួយនៅពេលក្រោយ។

ចំពោះវីឌីអូខាងលើនេះថត និងបាន​បង្ហោះកាលពីថ្ងៃ​ទី២០ ខែធ្នូ ឆ្នាំ២០​២​​៤​ និងដកហូតវត្ថុតាង​ជាក់ស្ដែង​រួមមាន​ ទូរស័ព្ទដៃ១គ្រឿង ម៉ាក​Ip​h​one11​ ពណ៌ខ្មៅ​, កាំបិតផ្គាក់​០១​ដើម, ម៉ូតូ០១គ្រឿង។ ករណីខាងលើជំនាញ​បានកំពុ​ង​សាកសួរ​ និងកសា​ងសំណុំ​រឿង​ប​ញ្ជូ​នទៅ​ការិយាល័យ​ជំនាញ​នៃស្ន​ង​ការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ចាត់ការតាមនីតិវិធីបន្ដ​៕​