(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានសម្រេចដាក់ចេញសេចក្តីណែនាំ ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់ សង្គមសម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ។

ជាច្រើនទសវត្សរ៍មកនេះ នគរបាលជាតិកម្ពុជា បានខិតខំបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនយ៉ាង សកម្មក្លៀវក្លា ស្របតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល គ្រប់នីតិកាល ដើម្បីធានាថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយបានផ្តល់ ឬផ្សព្វផ្សាយព័ត៌មាន យ៉ាងសកម្មជូនសាធារណជន។ បេសកកម្មជាប្រវត្តិសាស្ត្រនេះ បានរួមចំណែកពង្រឹងសុខសន្តិភាព និង ស្ថិរភាពនយោបាយ បម្រើឱ្យវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ព្រមទាំងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។

ដើម្បីឱ្យបេសកកម្មនេះកាន់តែមានប្រសិទ្ធភាព និងសង្គតិភាពតាមគន្លងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងដើម្បីពង្រឹងបន្ថែមទៀតនូវក្រមសីលធម៌ វិជ្ជាជីវៈនៃការផ្តល់ ឬផ្សព្វផ្សាយព័ត៌មាន នីតិវិធីនៃការស៊ើបអង្កេត ព្រមទាំង សិទ្ធិបុគ្គល ក្រសួងមហាផ្ទៃ សម្រេចដាក់ចេញសេចក្តីណែនាំ ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់ សង្គមសម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃដែលមានខ្លឹមសារដូចខាងក្រោម៖