(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៣:៣១នាទី កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស ដឹកនាំដោយលោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាប បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកគងពិសី បានចុះបង្រ្កាបក្មេងទំនើងដែលបានកាន់កាប់នៅដាវចំនួន០១ដើម កាំបិតផ្គាក់ចំនួន១ដើម និងមានបង្កប់រក្សាទុកជួញដូរចែកចាយដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខ្ទមដីឡូតិ៍ទុកចោលមួយកន្លែងភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់។

ជនសង្ស័យទាំង៣នាក់រួមមាន:

ទី១.ឈ្មោះ គឹម សំអាត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ទី២.ឈ្មោះ មឿន សុធា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ទី៣.ឈ្មោះ សាត សុរិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិ ចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ចាប់យកវត្ថុតាងរួមមាន:ម្សៅក្រាមសរថ្លាចំនួន ៥កញ្ចប់, ទូរស័ព្ចចំនួន០១គ្រឿង, ម៉ូតូ០១គ្រឿង, កាំបិតផ្គាក់១ដើម, ដាវមួយ១ដើម, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន នឹងឧបករណ៍ជក់បារីអេឡិចត្រូនិចចំនួន២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងបញ្ជូនខ្លួនមកបញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕