(កំពង់ធំ)៖ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្តកំពង់ធំ នឹងរៀបចំកម្មវិធីឆ្លងឆ្នាំ រាប់ថយក្រោយ Countdown នៅសួនមាត់ស្ទឹងសែន នារាត្រីថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧៖៣០នាទីយប់ ដោយមានរៀបចំកម្មវិធីប្រគុំតន្ត្រី ការរាំលេងកម្សាន្ត បាញ់កាំជ្រួច ការសម្តែងក្បាច់គុនល្បុក្កតោ និងទស្សនីយភាពផ្សេងៗជូនបងប្អូនប្រជាពលរដ្ឋ សាធារណជនបានទស្សនា កំសាន្តសប្បាយ និងចូលរួមកម្សាន្តឱ្យបានច្រើនកុះករ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ៖