(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងកោតសរសើរដល់ លោក លោកស្រី ជាថ្នាក់ដឹកនាំ បុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូទាំងអស់​នៃក្រសួងអប់រំ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងប្រាជ្ញា ចូលរួមអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំឆ្នាំ ២០២៤-២០២៨ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងសារលិខិតជូនពររបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ផ្ញើជូនដល់ថ្នាក់ដឹកនាំ បុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូនៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជាក់ដូចនេះថា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥នេះ សូមជូនពរដល់ លោក លោកស្រីជាថ្នាក់ដឹកនាំ បុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូទាំងអស់នៃក្រសួងអប់រំ យុវជន និងកីឡា សូមសមប្រកបដោយសុខភាពល្អ បរិបូណ៌ បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងមានសុភមង្គលក្នុងក្រុមគ្រួសារ។

ជាមួយនឹងការជូនពរនេះលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំ បុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូនៃក្រសួងអប់រំ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងប្រាជ្ញា ចូលរួមអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំឆ្នាំ ២០២៤-២០២៨ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ផងដែរ៕