(ភ្នំពេញ)៖ បេក្ខជនដែលបានដាក់ពាក្យស្នើសុំអាហារូបករណ៍ សម្តេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្រាប់ការសិក្សាថ្នាក់មហាវិទ្យាល័យ នៅក្នុងខេត្តឧត្តរមានជ័យ សម្រាប់​ឆ្នាំសិក្សា២០២៤-២០២៥ ត្រូវបានក្រុមការងារជ្រើសរើស​រួចរាល់ហើយ។

សូមបេក្ខជនជាប់ស្ថាពរ ត្រូវបន្តនីតិវិធីដើម្បីចូលសិក្សាដូចខាងក្រោម៖

ដំណាក់កាលទី១៖ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកអាហារូបករណ៍ តាមរយៈលេខ ០៩៦ ៧២២ ៥៨០៦ (តេឡេក្រាម)។

ដំណាក់កាលទី២៖ ត្រូវដាក់ពាក្យចូលរៀននៅគ្រឹះស្ថានឧត្តមសិក្សាក្នុ​ង​ខេត្ត​ឧត្តរមានជ័យ។

បេក្ខជនជាប់ស្ថាពរ ត្រូវបន្តនីតិវិធីដើម្បីចូលសិក្សាត្រឹមថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៧៖០០នាទី ជាកំហិត។ ករណីបេក្ខជនជាប់ស្ថាពរ ពុំបានមកបង្ហាញខ្លួន និងដាក់ពាក្យចូលរៀនតាមកាលបរិច្ឆេទដូច​បាន​កំណត់ គណៈកម្មាធិការចាត់ទុកថាបេក្ខជនបោះបង់សិទ្ធិទទួលអាហា​រូបករណ៍៕