(ភ្នំពេញ)៖ ក្រោយពីទទួលបានច្បាប់អនុញ្ញាតឱ្យបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់តាមអនុក្រឹត្យលេខ ០៥ អនក្រ.បក ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០០៦ តាមសេចក្តីសម្រេចលេខ ២៧៨/១២ ក.ធ.ស.ស.ស.រ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ ស្តីពីការបង្កើនការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងតាមប្រកាស លេខ៤០/២៤ ក.ធ.សប្រ.ក ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ របស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ស្តីពីការបណ្តុះបណ្តាលថ្នាក់បណ្ឌិតនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។
នេះបើតាមលិខិតរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។
សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានមានថេរដីកាមកកាន់អ្នកយកព័ត៌មាន Fresh News ថា គោលបំណងនៃការបើកបណ្តុះបណ្តាលថ្នាក់ បណ្ឌិត គឺដើម្បីចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្ស ស្របតាមគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ដូច្នេះសមណនិស្សិត និស្សិតទាំងឡាយណាដឺលមានបំណង មកសិក្សាថ្នាក់បណ្ឌិត សូមរាស់រាន់មកដាក់ពាក្យឲ្យបានមុនថ្ងៃចូលរៀន។
នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ខាងមុខនេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជនឹងបើកដំណើរការបណ្តុះបណ្តាលថ្នាក់បណ្ឌិតលើជំនាញចំនួន១០ ឯកទេស រួមមាន៖
១- ឯកទេស បាលី
២- ឯកទេស សំស្រ្កឹត
៣- ឯកទេស ទស្សនវិជ្ជាពុទ្ធសាសនា
៤- ឯកទេស ទស្សនវិជ្ជា
៥- ឯកទេស អក្សរសិល្ប៍
៦- ឯកទេស ភាសាវិទ្យា
៧- ឯកទេស រដ្ឋបាលសាធារណៈ
៨- ឯកទេស នីតិសាស្ត្រ
៩- ឯកទេស វិទ្យាសាស្ត្រអប់រំ
១០- ឯកទេស គ្រប់គ្រងអប់រំ៕