(ព្រះវិហារ)៖ រយៈពេលពេញ១ខែ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ បានចូលមកទស្សនារមណីដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ មានចំនួន ១៤ ៨០២នាក់។
យោងសេចក្តីប្រកាសព័ត៍មានរបស់អាជ្ញាធរជាតិព្រះវិហារដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥នេះ បានបញ្ជាក់ដូចនេះថា
១៖ រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរ សរុបចំនួន ៨ ០៩៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៦ ៦៣១នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ១ ៤៦២នាក។
២៖ រមណីយដ្ឋានប្រាសាទកោះកេរ បានទទួលភ្ញៀវទេសចរជាតិសរុបចំនួន ៦ ៧០៩នាក់៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៍មានរបស់អាជ្ញាធរជាតិព្រះវិហារ៖