(កំពង់ចាម)៖ សមាគមនិស្សិតអាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បង្ហាញសកម្មភាពនៃការចុះឈ្មោះស្នើសុំអាហារូបករណ៍របស់សិស្សានុសិស្សនៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ សរុបចំនួន២៤០កន្លែង ក្នុងនោះខេត្តកំពង់ចាម មានចំនួន២១៥កន្លែង និងខេត្តត្បូងឃ្មុំ មានចំនួន២៥កន្លែង។
ការចុះផ្ដល់អាហារូបករណ៍ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ សម្រាប់ឆ្នាំ ២០២៤-២០២៥នេះ មានការខុសប្លែកពីបណ្ដាឆ្នាំកន្លងទៅ ពោលឆ្នាំនេះការចុះឈ្មោះត្រូវបានធ្វើឡើងតាមប្រព័ន្ធឌីជីថល ដែលផ្ដល់ភាពងាយស្រួលច្រើនជាងមុន។
សិស្សានុសិស្សដែលទទួលបានអាហារូបករណ៍នេះ បានសម្ដែងនូវការគោរពដឹងគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលផ្តល់ឱកាសដ៏វិសេសវិសាលនេះ ដល់សិស្សានុសិស្សក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងទូទាំងប្រទេស៕