(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារនាំថវិកា សម្ភារ យកទៅប្រគល់ជូន និងសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី កឺ ឆេងហៀត មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ដែលមានជំងឺនិងកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើកផ្ទៃប្រទេស ផ្ញើជូនលោកឧត្តមសេនីយ៍ត្រី គឺ ឆេងហៀត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលកំពុងសម្រាកព្យាបាលជំងឺ ក៏ដូចជាផ្ញើជូនក្រុមគ្រួសារផងដែរ។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានថ្លែងលើកទឹកចិត្តដល់លោកឧត្តមសេនីយ៍ត្រី កឺ ឆេងហៀត សូមបន្តការខិតខំសម្រាកព្យាបាលជំងឺដើម្បីឱ្យឆាប់ជាសះស្បើយ ដោយមិនត្រូវគិតអ្វីទាំងអស់ ពិសេសលើការងាររបស់អង្គភាព។នៅក្នុងឱកាសនោះលោកក៏បានឧបត្ថម្ភថវិកា និងសម្ភារមួយចំនួន ជាមួយនឹងពាក្យជូនពរឱ្យលោកមេបញ្ជាការរងឆាប់ជាសះស្បើយ៕