(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាបុណ្យជ័យជម្នះ៧មករា ដែលជាថៃ្ងបុណ្យជាតិដ៏ធំមួយ ត្រូវបានរម្លឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីរំដោះប្រទេ សជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃអស់ជាង៣លាននាក់។
ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍ទិវាបុណ្យជ័យជំនះ៧មករា នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីព្រឹកមិញនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង និងក្រុមការងារ។
លោកប្រធានក្រុមប្រឹក្សាខេត្ត លោក-លោកស្រីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកអភិបាល អភិបាលរងខេត្ត លោកអភិបាល អភិបា លរង-ក្រុង-ស្រុក មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ លោ កគ្រូអ្នកគ្រូសិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបជាង៩ពាន់នាក់។
នៅក្នុងពិធីខាងលើនេះលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឡើងមានប្រសាស ន៍ឲ្យដឹងថា រយៈពេល៤៦ឆ្នាំនេះ ផ្តើមចេញពីជ័យជម្នះ៧មករា ប្រជាជនកម្ពុជាបានសម្រេចផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដែលប្រទេសនៅលើពិភពលោក ទាំងមូលនឹកស្មានមិនដល់ថា កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រ ល័យពូជសាសន៍ ពីសង្រ្គាមស៊ីវិល រ៉ាំរ៉ៃរាប់ទស្សវត្សរ៍ មានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ តាំងពីបាតដៃទទេរហូតដល់មានការរីកចម្រើនលើគ្រប់វិស័យ ធ្វើឲ្យប្រជា ជនមានជីវភាពធូរធារ និងមានកំណើនសេដ្ឋកិច្ច កើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យប្រទេសនៅលើពិភពលោកមានការកោតសរសើរគ្រប់ៗគ្នា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងទន់ភ្លន់ ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបន្តថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ ដែលជាឆ្នាំដំបូងរបស់រាជរដ្ឋាភិបាលអណត្តិទី៧ នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម ន្ត្រីនៃកម្ពុជា បានសម្រេចសមទ្ធផលធំៗជាច្រើន ក្នុងការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់ខ្លួន។ ជាក់ស្តែងសន្តិភាព ស្ថេរភាពនយោបាយ ខឿនឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីត្រូវបានការពារយ៉ាងរឹងមាំ សន្តិសុខសណ្តា ប់ធ្នាប់និងសុវត្តិភាព។
ក្នុងស្មារតី និងជំហរទទួលខុសត្រូវខ្ពស់ បច្ចុប្បន្នរាជរដ្ឋាភិ បាលនីតិកាលទី៧ នៃរដ្ឋសភាកំពុងបំពេញបេសកកម្មដ៏ឧត្តុងឧត្តមរបស់ខ្លួនប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍកំណែទម្រង់ ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយឆ្ពោះ ទៅសម្រេចចក្ខុវិស័យនៃប្រទេសមានចំណូលមធ្យមកម្រិ តខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ក្នុងការផ្ទេរអម្រែកដឹកនាំឱ្យអ្នកដឹកនាំវ័យក្មេងបន្តវេនគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវដើម្បី ធានានិរន្តភាពជាតិនឹងធានាសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។ រាជរដ្ឋាភិបាលប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការបន្តការពារថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋទោះក្នុងតម្លៃណាក៏ដោយ ដើម្បីភាពសុខសាន្ត ភាពសំបូរសប្បាយ ជឿនលឿននិងការអភិវឌ្ឍន៍លើគ្រប់វិស័យនាថ្ងៃអនាគត៕