(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យ លោក Jeremy Zwinger ប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិ The Rice Trader (TRT) និងជាស្ថាបនិក World Rice Conference (WRC) ជួបសម្តែងការគួរសម និងពិភាក្សារការងារនៅវិមានសន្តិភាព។
The Rice Trader គឺជាក្រុមហ៊ុនមួយដែលរកស៊ីលើវិស័យស្រូវអង្ករ ហើយក៏ជាអង្គការដែលតែងរៀបចំកម្មវិធីប្រកួតប្រជែងអង្ករល្អលើពិភពលោកផងដែរ៕