(កោះកុង)៖ រដ្ឋបាលស្រុកបូទុមសាគរ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ បានរៀបចំអង្គមីទ្ទិងអបអរសាទរខួបលើកទី៤៦ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី តាំង ឈុន ស្រេង ក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ខេត្តចុះមូលដ្ឋានស្រុកបូទុមសាគរខេត្តកោះកុង លោកក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ សមាជិកសមាជិកា កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទលោកគ្រូអ្នកគ្រូសិស្សានុសិស្សជាច្រើននាក់។
ឧត្ដមសេនីយ៍ត្រី តាំង ឈុនស្រេងក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ខេត្តចុះ មូលដ្ឋានស្រុកបូទុមសាគរបានអានសុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ដោយបានបញ្ជាក់ថា ខួបទី ៤៦ឆ្នាំ នៃទិវាមាជ័យជម្នះ ៧មករា ជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ប៉ុលពត អៀងសារី ខៀវសំផន បានធ្វើឱ្យប្រជាជាតិខ្មែររស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងការកាប់សម្លាប់យ៉ាងឃោឃៅបំផុតក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ ទិវាខួបលើកទី ៤៦ឆ្នាំនេះ ដើម្បីរំលឹកនិងចងចាំជានិច្ច នូវគុណនូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកម្លាំងសាមគ្គីសង្គ្រោះជាតិកម្ពុជា រួមជាមួយនឹងវីរៈកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធនឹងធ្វើពលកម្មយ៉ាងអង់អាចក្លាហាន ដើម្បីវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងទប់ស្កាត់មិនឲ្យរបបនេះវិលត្រឡប់មកវិញបានឡើយ។
ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេងបាន រំលេចនូវខ្លឹមសារសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន បន្ថែមទៀតថា យើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ក៏ដោយសារមានថ្ងៃ៧មករា ឆ្នាំ១៩៧៩ ហើយយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ គឺដោយសារការអនុវត្តនូវនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ និងការបែកបាក់ជាតិ ក្នុងរយៈពេលជាង៥០០ឆ្នាំកន្លងមក ធ្វើឱ្យប្រទេសជាតិយើងមានការឯកភាព ជាតិ ឯកភាពទឹកដីទាំងស្រុង នៅចុងឆ្នាំ១៩៩៨។
ឧត្តមសេនីយ៍ត្រីបានបញ្ជាក់ថា អង្គមិទ្ទិងទាំងមូល សូមអបអរសាទរយ៉ាងក្លៀវក្លាចំពោះខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះបុណ្យជាតិ ៧មករា ( ៧មករា ១៩៧៩ - ៧មករា ឆ្នាំ២០២៥ ) ដែលជាថ្ងៃប្រវត្តិសាស្ត្រក្នុងការវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ។ មានថ្ងៃមហាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ទើបយើងមានអ្វីៗគ្រប់បែបយ៉ាងនៅថ្ងៃនេះ និងបានប្តេជ្ញាអនុវត្តតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាល ដើម្បីបន្តថែរក្សា ការពារសុខសន្តិភាព និងការអភិវឌ្ឍន៍របស់សង្គមជាតិក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឧត្តមសេនីយ៍ត្រីបានផ្តាំផ្ញើដល់សមាជិកសមាជិកាបក្សនិងបងប្អូនប្រជាពលរដ្ឋត្រូវជឿជាក់លើកគណបក្សប្រជាជនកម្ពុជាជាអ្នកផ្តល់សុខសន្តិភាព ការឯកភាពជាតិ
កុំជឿលើការញុះញ៉ុងពីពួកជ្រុលនិយមដែលបានស្រែកពីក្រៅប្រទេសធ្វើញុះញ៉ុងនោះឡើយ៕