(តាកែវ)៖ អភិបាលខេត្តតាកែវលោក វ៉ី សំណាង នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នាំយកបច្ច័យប្រគេនដល់ព្រះភិក្ខុ ទន ចិត្រា ដែលមានអាពាធទឹកនោមផ្អែមធ្ងន់ធ្ងរ និងត្រូវការលាងឈាមជាប្រចាំ និងវះកាត់ប្តូរតម្រងនោម ដែលបច្ចុប្បន្នព្រះអង្គកំពុងគង់នៅវត្តអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។
គួបញ្ជាក់ថា កាលពីពេលថ្មីៗនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទីកាកបាទក្រហមកម្ពុជា នាំយកអំណោយនិងបច្ច័យប្រគេនដល់ព្រះភិក្ខុ ទន ចិត្រា ដែលកំពុងមានអាពាធទឹកនោមផ្អែមធ្ងន់ធ្ងរ ត្រូវការលាងឈាមជាប្រចាំ និងវះកាត់ប្តូរតម្រងនោម។
ដោយឡែក ចំពោះការព្យាបាលវិញចាប់តាំងពីពេលដែលបានដឹងព័ត៌មានពីករណីរបស់ភិក្ខុ ទន ចិត្រា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក៏បានខិតខំជួយព្យាបាលដោយយកចិត្តទុកដាក់ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ៕