(ភ្នំពេញ)៖ លោក ងិន សុផាត និងលោក សឿ សុភី អតីតថ្នាក់ដឹកនាំអតីតបក្សសង្គ្រោះជាតិ និងជាអតីតគណៈកម្មាធិការនាយកគណបក្សភ្លើងទៀនផងដែរនោះ បានចេញមកដាក់ការសង្ស័យថា ឃាតកម្មសម្លាប់លោក លិម គឹមយ៉ា អាចជារឿងកើតចេញពីជម្លោះផ្ទៃក្នុងរបស់ក្រុមប្រឆាំង ហើយក៏ជាទង្វើរបស់ក្រុម សម រង្ស៊ី ផងដែរ។
លោក ងិន សុផាត និងលោក សឿ សុភី បានអះអាងថា បែបនេះ ក៏យោងទៅលើទំនាក់ទំនងរវាងលោក សម រង្ស៊ី និងក្រុមរបស់លោក សម រង្ស៊ី គឺមិនដែលមានត្រូវគ្នានោះឡើយជាមួយលោក លិម គឹមយ៉ា ពេលនៅក្នុងជម្រកអតីតបក្សសង្គ្រោះជាតិ។
លោក ងិន សុផាត និងលោក សឿ សុភី បានទម្លាយថា លោក លិម គឹមយ៉ា តែងតែជំទាស់ការដឹកនាំ និងទស្សនៈនានារបស់លោក សម រង្ស៊ី។
លោក ងិន សុផាត និងលោក សឿ សុភី បានបង្ហាញការអះអាងថា ឃាតកម្មសម្លាប់លោក លិម គឹមយ៉ា មិនមែនជាទង្វើរបស់បក្សកាន់អំណាច ឬរាជរដ្ឋាភិបាលនោះឡើយ។ ផ្ទុយទៅវិញទង្វើនេះ អាចជាយុទ្ធសាស្ត្រ «ស្វាស៊ីបាយ លាបមាត់ពពែ» ដែលបង្កើតឡើងក្រុមរបស់លោក សម រង្ស៊ី៕