(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ បានទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី។

ជំនួបនេះធ្វើឡើងនៅវិមានរដ្ឋសភា​ ខណៈដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ លោកបណ្ឌិត តាន់ស៊ី ដាតូ ហ្សហារី ប៊ីន អាប់ឌុល ប្រធានរដ្ឋសភាម៉ាឡេស៊ី នៅព្រះរាជាណាចក្រកម្ពុជា នឹងមានរយៈពេល២ថ្ងៃ​ ចាប់ពីថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៥។

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ លោកបណ្ឌិតប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី នឹងអញ្ជើញជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅវិមានព្រឹទ្ធសភា។ បន្ទាប់មក លោក និងគណៈប្រតិភូ នឹងអញ្ជើញបន្តដំណើរទៅកាន់វិមានសន្តិភាព ដើម្បីជួបសម្ដែងការគួរសមជាមួយ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ដំណើរទស្សនកិច្ចរបស់លោកបណ្ឌិតប្រធានរដ្ឋសភាម៉ាឡេស៊ីនៅកម្ពុជា នាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការនៃប្រទេស ឲ្យរឹងមាំ ស៊ីជម្រៅបន្ថែមទៀតទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ៕