(ភ្នំពេញ)៖ ចៅប្រុសរបស់សម្តេចតេជោ ហ៊ុន សែន និងជាកូនប្រុសពៅរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ ទើបទទួលបានមេដាយមាសគ្រឿងថែមទៀត ពីការប្រឡងវិញ្ញាសាគណិតវិទ្យា Angkor Mathematics Competition (AMC)។

ទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត សុទ្ធតែបានអបអរសាទរចំពោះការទទួលបានមេដាយមាសថ្មីមួយថែមទៀតនេះ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះរូបថតកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ជាមួយខ្លឹមសារថា «អបអរសាទរកូនប្រុស ដែលបានទទួលមេដាយមាសមួយបន្ថែមទៀត។ មេដាយថ្មីនេះ គឺទទួលបានក្នុងការប្រឡងវិញ្ញាសាគណិតវិទ្យា Angkor Mathematics Competition (AMC)»

សម្រាប់សម្តេចតេជោ ហ៊ុន សែន វិញបានបង្ហោះរូបចៅប្រុសជាមួយខ្លឹមសារថា «ចៅសិទ្ធទទួលបានមេដាយមាសមួយគ្រឿងទៀតហើយ ដែលបានមកដោយសារការប្រឡងជាមួយកុមារពីប្រទេសផ្សេងទៀត។ ក្រោយការទទួលមេដាយមិនទាន់ចូលផ្ទះទេ មកជំរាបយាយតាសិន»

សូមជម្រាបថា កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ជាញឹកញាប់បានទទួលមេដាយមាសជាច្រើន ក្នុងការប្រឡងវិញ្ញាសាគណិតវិទ្យា៕