(ភ្នំពេញ)៖ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន បានសម្រេចកែសម្រួលតារាងពន្ធតែមប្រិ៍សារពើពន្ធ ជាលិខិតស្នាមផ្សេងៗជាច្រើនប្រភេទ ដោយក្នុងនោះក៏មានលិខិតស្នើសុំចូលរៀនមធ្យមសិក្សា, លិខិតស្នើសុំប្រឡងបើកបរថយន្ត, លិខិតស្នើសុំប្រកបអាជីវកម្មផ្សេងៗ, ពាក្យបណ្តឹងគ្រប់ប្រភេទ, លិខិតថ្កោលទោស និងលិខិតបញ្ជាក់ប្រវត្តិរូប និងបញ្ជាក់ទីលំនៅផ្សេងៗ ។ល។
នៅក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥នេះ បានបញ្ជាក់ផងដែរថា ប័ណ្ណប្រកាសផ្សាយពាណិជ្ជកម្មនានា ក៏ត្រូវបានបន្ធូរបន្ថយតម្លៃពន្ធផងដែរ៕
ព័ត៌មានលម្អិតសូមអាន អនុក្រឹត្យរបស់រាជរដ្ឋាភិបាលទាំងស្រុង-->