(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦៥.៧២µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3។
គិតចាប់ពីរសៀល វេលាម៉ោង៤:០០នាទី ថ្ងៃទី២៤ ខែមករា និងព្រឹកម៉ោង៧:០០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញ បានបន្តវិលទៅរកសភាពធម្មតាឡេីងវិញ ដោយស្ថិតក្នុងបន្ទាត់ពណ៌លឿង។
ដោយឡែកខេត្តចំនួន៤រួមមានខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាម និងកោះកុង បន្តស្ថិតក្នុងបន្ទាត់ក្រហមនៅឡេីយ។ ចំណែកខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តព្រៃវែង និងខេត្តឧត្តរមានជ័យ ស្ថិតក្នុងបន្ទាត់ពណ៌ទឹកក្រូច៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន៖