(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីណែនាំដល់គណៈ គ្រប់គ្រងគ្រឹះស្ថានសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេសសាធារណ និងឯកជនទូទាំងប្រទេស គប្បីប្រុងប្រយ័ត្ន និងធ្វើការតាមដានជាប្រចាំទាក់ទងនឹងខ្យល់ពុលក្នុងស្រទាប់បរិយាកាស ហើយត្រូវធ្វើការណែនាំដល់សិស្សានុសិស្សទាំងអស់ ឲ្យពាក់ម៉ាស់ជាប្រចាំ៕