(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ បានជូនដំណឹងអំពីការឈប់សម្រាករបស់រោងម៉ាស៊ីនកិនស្រូវមួយចំនួនធំ ចាប់ពីថ្ងៃទី២៨ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម។

អ្នកនាំពាក្យក្រសួងកសិកម្មបានឱ្យដឹងយ៉ាងដូច្នេះថា «ក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមខាងមុខនេះ រោងម៉ាស៊ីនកិនស្រូវមួយចំនួនធំ សម្រាកនៅថ្ងៃ២៨ ខែមករា សូមបងប្អូនប្រជាកសិករទាំងអស់ កុំមានការភ្ញាក់ផ្អើល ឬព្រួយបារម្ភពីករណីនេះ ព្រោះរោងម៉ាស៊ីននឹងធ្វើការបើកដំណើរការជាធម្មតាទេ»។

លោកបានបន្ថែមថា ប្រសិនជាបងប្អូនប្រជាកសិករ ចង់បានព័ត៌មានបន្ថែម ទាក់ទងទៅនឹងទីផ្សារ និងតម្លៃស្រូវសូមទំនាក់ទំនងមកកាន់លេខ 1289 នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីព័ត៌មានលម្អិត៕