(ភ្នំពេញ)៖ ក្នុងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ មានគ្រោះថ្នាក់អគ្គិភ័យកើតឡើង ចំនួន២លើកនៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ក្នុងចំណោមហេតុការណ៍អគ្គិភ័យដែលកើតឡើងទាំង៩លើកនោះ រួមមាន នៅខេត្តកំពង់ចាម និងខេត្តកោះកុង។

គ្រោះថ្នាក់សង្គមនេះ បានបណ្ដាលឲ្យឆាប់ឆេះផ្ទះ ចំនួន១ខ្នង និងឆេះព្រៃ។ មូលហេតុ ឆ្លងចរន្តអគ្គិសនី និងក្តាប់មិនបានចំនួន២លើក (កំពុងស្រាវជ្រាវ)។ ក្នុងចំណោមហេតុការណ៍ទាំងនេះ មិនបានបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសឡើយ៕