(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគ.ជ.ស.ស បានដឹកនាំបញ្ជាដល់កងកម្លាំងនៅតាមការិយាល័យ អង្គភាព និងវរសេនាតូចត្រៀមកម្លាំងប្រចាំការ និងមធ្យោបាយ ក្នុងការចេញល្បាតចល័ត និងឈរជើងតាមគោលដៅនានា ដើម្បីការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនដល់ថ្នាក់ដឹកនាំ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានអញ្ជើញមកលេងកម្សាន្តតាមបណ្ដាកោះ-ឆ្នេរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម។
ពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈសេចក្តីណែនាំលេខ ០០១ សណន ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានណែនាំដល់កម្លាំងនគរបាលទាំងអស់ ត្រូវរួមសហការគ្នាដើម្បីការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋដែលធ្វើដំណើរការកម្សាន្ដទៅតាមរមណីយដ្ឋាននានា និងនៅតាមមូលដ្ឋាន៕