(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន៣នាក់ រស់នៅរាជធានីភ្នំពេញ ដែលរងបណ្ដឹងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងអំពើឆបោក ឬរំលោភលើសេចក្ដីទុកចិត្ត បានចេញសេចក្តីបំភ្លឺរួមគ្នាថា ពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់ដូចពាក្យបណ្ដឹងឈ្មោះ ចាន់ ថន និងឈ្មោះ ឡេង គឹមហួន នោះឡើយ។
ចុងបណ្ដឹងទាំង៣នាក់នេះ មានឈ្មោះ ហាន សីហា, ឈ្មោះ Thinhes Selvrja ហៅ Dato Sri Hatori និងឈ្មោះ ម៉ី ធីតា ដែលបានរងបណ្ដឹងពីដើមបណ្ដឹងឈ្មោះ ចាន់ ថន និងឈ្មោះ ឡេង គឹមហួន ពាក់ព័ន្ធនឹងរឿងមិនបើកប្រាក់ខែ។
តាមសេចក្ដីបំភ្លឺរបស់ចុងបណ្ដឹងទាំង៣នាក់ ដែលធ្វើឡើងនាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ថា បុគ្គលឈ្មោះ ចាន់ ថន និងឈ្មោះ ឡេង គឹមហួន ធ្លាប់បម្រើការងារក្នុងក្រុមហ៊ុនរបស់ពួកគាត់ទាំង៣នាក់ តែដោយសារឈ្មោះ ចាន់ ថន និងឈ្មោះ ឡេង គឹមហួន លួចបើកក្រុមហ៊ុនថ្មី និងព្យាយាមអូសទាញអ្នកនៅក្នុងក្រុមហ៊ុនឱ្យចូលរួមជាមួយក្រុមហ៊ុនថ្មីរបស់ខ្លួន ទើបក្រុមហ៊ុនរបស់ឈ្មោះ ហាន សីហា, ឈ្មោះ Thinhes Selvrja និងឈ្មោះ ម៉ី ធីតា សម្រេចបញ្ឈប់ឈ្មោះ ចាន់ ថន និងឈ្មោះ ឡេង គឹមហួន ពីការងារត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។ ក្រោយមក ឈ្មោះ ចាន់ ថន និងឈ្មោះ ឡេង គឹមហួន បានបែរជាមកដាក់ពាក្យបណ្ដឹងប្ដឹងលើឈ្មោះ ហាន សីហា, ឈ្មោះ Thinhes Selvrja និងឈ្មោះ ម៉ី ធីតា រឿងមិនបើកប្រាក់ខែឱ្យពួកគេតាំងពីខែកញ្ញា ឆ្នាំ២០២៤ ទៅវិញ។
ដូច្នេះហើយទើបឈ្មោះ ហាន សីហា, ឈ្មោះ Thinhes Selvrja និងឈ្មោះ ម៉ី ធីតា បានចេញសេចក្ដីបំភ្លឺ និងស្នើសុំឱ្យតុលាការបដិសេធបណ្ដឹងរបស់ឈ្មោះ ចាន់ ថន និងឈ្មោះ ឡេង គឹមហួន ជាអសាបង់។
នៅក្នុងសេចក្តីបំភ្លឹបានរៀបរាប់អង្គហតុថា៖ ដោយសារតែភាពលោភលន់ជ្រុលរបស់បុគ្គលនេះ គឺគាត់បានទៅសមគំនិតគ្នាជាមួយឈ្មោះឡេង គឹមហួន រៀបផែនការបើកក្រុមហ៊ុនថ្មី និងរៀបគម្រោងធ្វេីស៊ីក្រុមហ៊ុន ដូច្នេះហើយជំហ៊ានដំបូង គឺអំឡុងខែកក្កដា ពួកគាត់ទាំងពីរនាក់បានទៅបញ្ចុះបញ្ចូល អូសទាញថ្នាក់ដឹកនាំក្រុមហ៊ុន គឺលោកស្រីចាន់ ណារីន ព្រោះគាត់ដឹងថាៈ លោកស្រី ចាន់ ណារីន មានកូនក្រុមក្នុងដៃច្រើន គឺមានចំនួនសមាជិកកូនក្រុមរហូតដល់ជាងមួយម៉ឺននាក់ ដោយពួកគាត់បានសន្យាអោយតំណែងលោកស្រី ចាន់ ណារីន ជា CEO ក្រុមហ៊ុនថ្មីរបស់ពួកគាត់ , បន្ទាប់មកទៀត ពួកគាត់បានទៅអូសទាញ បញ្ចុះបញ្ចូលលោកទេព តុលា ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនញ៉ូធីរិច បន្តទៀត ចំនួន២លើក តែមិនបានជោគជ័យ , លើកទី១ គឺនៅអំឡុងខែកក្កដា ឆ្នាំ២០២៤ ទៅជួបនៅផ្ទះរបស់លោកទេព តុលា ដោយបាននិយាយបញ្ចុះបញ្ចូលអោយលោកទេព តុលា ឃុបឃិតជាមួយគាត់ បង្កើតគណនីកូនក្រុមថ្មីដើម្បីរៀបគម្រោងយកប្រាក់ក្រុមហ៊ុន ហើយប្រាក់ដែលទទួលបានចែកគ្នាម្នាក់ពាក់កណ្តាល។ លើកទី២ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នៅភោជនីយដ្ឋាន WORLD CAFE ក្នុងបុរីពិភពថ្មីសែនសុខ ពួកគាត់បានព្យាយាមបញ្ចុះបញ្ចូលអោយតំណែងទៅលោកទេព តុលា ធ្វើជាCEO ឬជាភាគហ៊ុនិករបស់ក្រុមហ៊ុនថ្មី និងបាននិយាយវាយប្រហារផលិតផលរបស់ក្រុមហ៊ុនថាគ្មានប្រសិទ្ធភាព ហើយបានយកផលិតផលក្រុមហ៊ុនថ្មីដែលជាផលិតផលជំនួយសុខភាពបុរស មកអោយលោកទេព តុលា និងលោក ប្រាក់ ឧត្តម សាក និងអោយផឹកម្នាក់១កញ្ចប់ និងបានអួតពីផលិតផលរបស់ថ្មីរបស់ពួកគាត់ គឺល្អប្រើជាងផលិតផលក្រុមហ៊ុន និងលួងលោមឲ្យលោក ទេព តុលា ទៅក្រុមហ៊ុនថ្មីរបស់គាត់ ។ មិនត្រឹមតែប៉ុណ្ណេះ ពួកគាត់បានបន្តដើរអូសទាញថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនដូចមានឈ្មោះលោក យូ សុផល, លោកស្រី ហ៊ាង គីមស៊ាង, លោក ធួក សារឿន, លោកជួប សុភ័ក្រ្តា, លោក ម៉ៅ ភី, លោកស្រី ចាន់ ណារីន និងនិយាយវាយប្រហារផលិតផលក្រុមហ៊ុន និងអួតពីផលិតផលថ្មីរបស់គាត់ ដើម្បីធ្វើយ៉ាងណាឲ្យថ្នាក់ដឹកនាំ ឬសមាជិក អស់ជំនឿចិត្ត និងទៅចូលរួមជាមួយក្រុមហ៊ុនថ្មីរបស់ពួកគាត់។ ជាក់ស្តែងអ្នកដែលបានដឹងពីរឿងនេះបានធ្វើលិខិតបំភ្លឺមានដូចជាឈ្មោះ សេង សំអុន , សម្បត្តិ មុន្នី , សៀង ពិសាខ , អ៊ុង ប៉ូលី , ហ៊ឹម សុគន្ធា , ឃុត ប៊ុនហេង , ប៉ុន កំពូល , សំ សារិទ្ធ , នូ សុខនីន , សោម សុធា , ឆឹម គឹមហេន...។ល។ គម្រោងផែនការណ៍របស់ពួកគាត់ គឺអូសទាញថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងដៃគូអាជីវកម្ម ធ្វើការវាយប្រហារផលិតផល និងក្រឡុកទីផ្សារផលិតផលក្រុមហ៊ុន ចាត់តាំងក្រុមលក់ទំលាក់តម្លៃ លក់ខុសតម្លៃ ដើម្បីអោយទីផ្សារច្របូកច្របល់ សមាជិកបាត់ចំណូល អស់ជំនឿចិត្ត...... និងទៅចូលរួមជាមួយក្រុមហ៊ុនដែលពួកគាត់បង្កើតថ្មី... ។ ហើយក្រោយមកដោយសារថ្នាក់ដឹកនាំ និងសមាជិកផ្សេងមិនចាញ់កលក្បិចរបស់ជនទាំងពីរនាក់នេះ ក្រោយមកសមាជិកទាំងនោះក៏បានរាយការណ៍មកក្រុមហ៊ុននិងចេញមុខផ្តល់ចំលើយធ្វើជាសាក្សី ទើបក្រុមហ៊ុនដាក់បណ្តឹងតែម្តង។ ហើយជាក់ស្តែងបុគ្គលឈ្មោះ ចាន់ ថន នេះក៏ធ្លាប់បានសារភាពនៅចំពោះមុខក្រុមហ៊ុន ថាខ្លួនពិតជាបានណាត់ជួបថ្នាក់ដឹកនាំ និងបានយកផលិតផលឲ្យថ្នាក់ដឹកនាំសាកប្រើផលិតផលរបស់ខ្លួនផងដែរ។
សូមជម្រាបថា ក្រោយពីពិនិត្យអង្គហេតុ អង្គច្បាប់ និងសាកសួរចុងបណ្ដឹង ដើមបណ្ដឹងរួចហើយ ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ញឹម ពិសាល ក៏បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទ ចាន់ ថន ពីបទរំលោភលើទំនុកចិត្តពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀត ដែលមានចែងក្នុងមាត្រា ៣៩៣ នៃក្រមព្រហ្មទណ្ឌ៕
ខាងក្រោមនេះជាការរៀបរាប់លម្អិតនៅក្នុងសេចក្តីបំភ្លឹពាក់ព័ន្ធបណ្ដឹង៖